ព័ត៌មានជាតិ

សូមរាប់ថយក្រោយទាំងអស់គ្នា កម្ពុជាជាម្ចាស់ផ្ទះSEA GAME -PARA GAME ២០២៣ជិតមកដល់

នៅសល់តែ១០០ថ្ងៃទៀតប៉ុន្នោះ ព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Game ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Game ) នឹងប្រារពឡើងនៅកម្ពុជា ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

ព័ត៌មានជាតិ

ចេកល័ក្ខជាដំណាំ អត្តសញ្ញាណមួយសម្រាប់ ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ […]

ព័ត៌មានជាតិ

ចិនប្រកាសជួយស្រីលង្កា ខណៈប្រទេសដែនកោះមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់

ប៉េកាំង ៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្តល់ការគាំទ្រដល់ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា ខណៈដែនកោះមហាសមុទ្រឥណ្ឌាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថា លោកជឿជាក់ថា ស្រីលង្កា អាចនឹងមានលទ្ធភាពងើបចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គម ហើយថា រូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើបានទៅដល់លោក Wickremesinghe និងប្រជាជនស្រីលង្កានៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្រីលង្កា ត្រូវបានគេរាយការណ៍ថាបានជំពាក់បំណុលចិនជាង ៥ពាន់លានដុល្លារ ជំពាក់ឥណ្ឌា ៣.៨ពាន់លានដុល្លារ ហើយជប៉ុនក៏បានឱ្យខ្ចី ៣.៥ពាន់លានដុល្លារផងដែរ ខណៈជាង ១ពាន់លានដុល្លារទៀតជំពាក់បណ្ដាប្រទេសអ្នកមានមួយចំនួន។ គួរបញ្ជាក់ថា លោក Ranil Wickremesinghe ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ៕

ព័ត៌មានជាតិ

អភិបាលរងខេត្តក្រចេះអញ្ជេីញសំណេះសំណាល និងដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋចំនួន១១ គ្រួសារ ក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ជាប្រធានអនុគណៈកម្មការខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចុះសំណេះសំណាល សួសុខទុក្ខ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី ចំនួន១១គ្រួសារ។ ក្នុងកិច្ចការនេះផងដែរ ដោយមានការចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤។ ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ក៏បានលេីកហេតុផល និងពន្យល់អំពីច្បាប់ខ្លះៗ ស្តីពីផលប៉ះពាល់ និងសិទ្ធិគ្រប់គ្រងដែលមានក្នុងប្រព័ន្ធច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង១១គ្រួសារ ដេីម្បីឱ្យពួកគាត់បានយល់ និងមិនមានការរំលោភបំពានទៅលេីអ្នកដទៃ ពិសេសទៅផលប្រយោជន៍សាធារណៈ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ បានជូនថវិកា ឧបត្ថម្ភតាមកិច្ចសន្យា មួយចំនួនសម្រាប់ប្រជាពលលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១១ គ្រួសារ ដែលស្ថិតនៅទីតាំងចាក់សម្រាម ក្នុងស្រុកចិត្របុរី។  លេីសពីនេះ ឯកឧត្តម គង់ គឹមនី បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកចិត្របុរី ថែរក្សាសុខភាព […]